មូលដ្ឋានគ្រិះកុំព្យូទ័រ

    ការរីកចម្រើននៃ អាយ ស៊ី ធី ឆ្លងកាត់យុគសម័យកាលជាច្រើនដែលមានដូចជា យុគសម័យទឹកកក យុគសម័យថ្ម យុគសម័យកសិកម្ម យុគសម័យ ឧស្សាហកម្ម ឥឡូវគឺយើងបានចូលមកដល់យុគសម័យកាលមួយផ្សេងទៀត គឺ យុគសម័យកាលព័ត៌មានវិទ្យា ដែលមនុស្ស គ្រប់រូបចាំបាច់ត្រូវមានចំណេះដឹងក្នុងការទទួលយកព័ត៌មាន និងប្រើប្រាស់ព័ត៌មាន ។ ដោយសារតែ អាយ ស៊ី ធី កាន់តែរីក ចម្រើនបានធ្វើឲ្យពិភពលោកដ៏ធំល្វឹងល្វើយក្លាយទៅជាកូនបាល់ដ៏តូចមួយ ដែលគេអាចបង្វិលមើលចុះឡើងគ្រប់ទីកន្លែង ។ 
    សព្វថ្ងៃ អ្នកអាចមើលឃើញការអភិវឌ្ឍនៃពិភពលោកកាន់តែខិតជិតគ្នា ដូចជាបងប្អូនអ្នកដែលរស់នៅប្រទេសអាមេរិក ចង់និយាយឆ្លើយឆ្លងមករកអ្នក និងមើលរូបអ្នកដែលរស់នៅប្រទេសកម្ពុជាតែក្នុងមួយវិនាទី ដោយអ្នកមិនចាំបាច់រង់ចាំ ពេលវេលារាប់សប្តាហ៍ដើម្បីផ្ញើសារលើក្រដាសតាមរយៈប្រៃសណីយ៍ ។ នៅក្នុងភោជនីយដ្ឋាន អ្នករត់តុកត់ត្រា ការបញ្ជាមុខ ម្ហូបដោយមិនប្រើក្រដាស និងប៊ិក តែគេប្រើឧបករណ៍អេឡិចត្រូនិកជំនួសវិញ ។ ពេលដែលអ្នកចូលហាងទិញទំនិញរួចហើយ អ្នកចេញពីហាងលក់ទំនិញវិញអ្នកគ្រាន់តែហុចអីវ៉ាន់របស់អ្នកដែលអ្នកបានរើសជាច្រើនមុខអ្នកនឹងត្រូវបានប្រាប់ថាអ្នកត្រូវ បង់ប្រាក់ប៉ុន្មានស្ទើរមិនដល់មួយនាទីផង ។ កិច្ចការទាំងអស់នេះកើតឡើង គឺអាស្រ័យទៅលើការរីកចម្រើនខាងវិស័យអាយ ស៊ី ធី ដែលមនុស្សប្រើប្រាស់កុំព្យូទ័រគ្រប់ទីកន្លែង ហើយការរីកចម្រើននេះអាចផ្ទាល់ ឬមិនផ្ទាល់ ។


Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post