មេរៀនកម្មវិធីឯកសារអត្ថបទ Ms Word 2016

មេរៀនកម្មវិធីឯកសារអត្ថបទ Ms Word 2016

អ្វីទៅជា កម្មវិធីការិយាល័យ Office? ហើយមានអ្វីខ្លះ?

១.Microsoft Office គឺជាការប្រមូលផ្ដុំនៃកម្មវិធីទាក់ទងនឹងការិយាល័យ។ កម្មវិធីនីមួយៗមានគោលបំណងតែមួយគត់និងផ្តល់ជូននូវសេវាកម្មជាក់លាក់ដល់អ្នកប្រើ។ ឧទាហរណ៍ Microsoft Word ត្រូវបានប្រើដើម្បីបង្កើតឯកសារ។ Microsoft PowerPoint ត្រូវបានប្រើដើម្បីបង្កើតបទបង្ហាញ។ Microsoft Outlook ត្រូវបានប្រើដើម្បីគ្រប់គ្រងអ៊ីម៉ែលនិងប្រតិទិន។ Microsoft Excel ត្រូវបានប្រើដើម្បីគ្រប់គ្រងសៀវភៅបញ្ជី ជាដើម។ 

២.LibreOffice ជាកម្មវិធីដែលមានកម្មវិធីជាច្រើនដែលធ្វើឱ្យវាក្លាយជាឈុតការិយាល័យប្រភពបើកចំហ និងឥតគិតថ្លៃបំផុតនៅលើទីផ្សារ៖ Writer (ដំណើរការពាក្យ), Calc (សៀវភៅបញ្ជី), Impress (បទបង្ហាញ), Draw (ក្រាហ្វិកវ៉ិចទ័រ និងគំនូសតាងលំហូរ), មូលដ្ឋាន (Base) និង គណិតវិទ្យា (Maths) ។

៣.កម្មវិធីកុំព្យូទ័រភាសាខ្មែរ (OpenOffice.org) គឺជាកម្មវិធីកុំព្យូទ័រមួយប្រភេទដែលមានលក្ខណៈជាភាសាខ្មែរ អាចប្រើសម្រាប់ការងារការយាល័យ ដូចជា សរសេរអត្ថបទ គ្រប់គ្រងសៀវភៅបញ្ជី ឬទិន្នន័យលេខ ធ្វើបទបង្ហាញ គូររូមសាមញ្ញៗជាដើម។

ក្នុងមេរៀននេះយើងនិងជ្រើសរើសកម្មវិធី ម៉ៃក្រូសប អូហ្វីស (Microsoft Office) ព្រោះវាត្រូវបានគេនិយមប្រើ។ និយមន័យកម្មវិធី៖

Microsoft Office Word 2016 គឺជាកម្មវិធីមួយសម្រាប់ក្នុងការវាយអត្ថបទនៅក្នុងកម្មវិធី Microsoft Office 2016 ដែលជាសមិទ្ធផលថ្មីមួយរបស់ក្រុមហ៊ុន Microsoft បង្កើតឡើងនៅ ក្នុងឆ្នាំ ២០១៦ ថ្មីៗនេះផងដែរ ដែលវាបានផ្តល់នូវភាពងាយស្រួលដល់អ្នកប្រើប្រាស់ទូទៅ នូវការរៀបចំការងារផ្សេងៗរបស់ពួកគាត់ ។

១.លក្ខណៈពិសេសនៃកម្មវិធី

  • វាយ កែនិងរចនាអត្ថបទចំលងអត្ថបទពីទីតាំងមួយទៅទីតាំងមួយទៀត
  • រក្សាទុកឯកសារ(អត្ថបទ)បានយូរដើម្បីប្រើនៅពេលក្រោយ
  • ពិនិត្យមើលពាក្យដែលខុស និងវេយ្យាករណ៍(សម្រាប់ភាសាអង់គ្លេស)
  • ការពារកុំឲ្យគេមើលឯកសារយើងបាន
  • រៀបចំទំព័រ និងប្រភេទក្រដាសដើម្បីបោះពុម្ព
  • បង្កើតទំរង់ផ្សេងដូចក្រដាសកាសែត ឬទស្សនាវដ្ដី 

២.សារសំខាន់នៃកម្មវិធី Microsoft Word 

  • បង្កើតតារាងដើម្បីរៀបចំបញ្ជីឈ្មោះ
  • បញ្ចូលរូបភាព និងអក្សរក្បាច់នៅក្នុងអត្ថបទ
  • ធ្វើនាមប័ណ្ណ សំបុត្រ និងស្រោមសំបុត្រ
  • រៀបចំលិខិតអញ្ជើញតាមឈ្មោះ
  • តាមដាននូវសកម្មភាពដែលបានធ្វើកន្លងមក
  • បង្កើតប្រតិទិនដែលមានគំរូស្រាប់នៅក្នុងកម្មវិធី
  • រៀបចំរបាយការណ៍ប្រចាំខែ
  • រៀបចំផែនការសកម្មភាព
  • ការពារកុំឲ្យគេមើលឯកសារយើងបាន
  • រៀបចំទំព័រ និងប្រភេទក្រដាសដើម្បីបោះពុម្ព
  • បង្កើតទំរង់ផ្សេងដូចក្រដាសកាសែត ឬទស្សនាវដ្ដី 

Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post