1. សេចក្តីផ្តើម
បច្ចេកវិទ្យារបស់ Web បានធ្វើការផ្លាស់ប្តូរពីមួយជំនាន់ទៅមួយជំនាន់ ពីសម័យកាលមួយទៅ សម័យកាលមួយ ។ Web 2.0 គឺជាពាក្យដែលពិពណ៌នាពីនិន្នាការក្នុងការប្រើប្រាស់បច្ចេកវិទ្យា World Wide Web និង ការរចនា Web ដែលមានគោលបំណងបង្កើតនូវគំនិតច្នៃប្រឌិត ការចែករំលែកនូវព័ត៌មាន | ជាពិសេសការសហការរវាងអ្នកប្រើប្រាស់ទាំងឡាយ។
១. តើអ្វីជា Web 2.0?
Web 2.0 គឺជាគេហទំព័រ និងកម្មវិធីដែលប្រើប្រាស់មាតិកាដែលបង្កើតដោយអ្នកប្រើប្រាស់សម្រាប់អ្នកប្រើប្រាស់ចុងក្រោយ។
ពាក្យ Web 2.0 ត្រូវបានចាប់ផ្ដើមកកើតឡើងក្នុងកំឡុងពេលធ្វើវគ្គបំផុសគំនិតសម្រាប់ សន្និសីទ មួយរវាង Tim O'Reilly និង MediaLive International នៅក្នុងឆ្នាំ2004។ក្រោយពីបានពិភាក្សាជជែក វែកញែករួចមក ពួកគេក៏បានដាក់ឈ្មោះឲ្យសន្និសីទនេះថា"Web 2.0 Conference"ដែលនេះជាសន្និសីទ លើកទី១ ក្នុងឆ្នាំ2004។ តាំងពីពេលនោះមកពាក្យ Web 2.0 (Web two point 0) ត្រូវបានគេទទួលយក និងឲ្យ និយមន័យផ្សេងៗគ្នា ៖
Web 2.0 ជានិន្នាការនៃសំណុំសេដ្ឋកិច្ចសង្គម និងបច្ចេកវិទ្យា ដែលរួមគ្នាបង្កើតមូលដ្ឋានគ្រឹះ សម្រាប់អឺនធឺណិតជំនាន់ថ្មី។ ចារឹកលក្ខណៈនេះត្រូវបានសម្គាល់ដោយ ការចូលរួមពីសំណាក់អ្នកប្រើ ការបើកចំហ និងប្រសិទ្ធភាពបណ្តាញ។
Web 2.0 គឺជាបច្ចេកវិទ្យាជំនាន់ថ្មីនៃអឺនធឺណិត ដែលអ្នកប្រើមានការងាយស្រួល ក្នុងការចូលទៅ កាន់ពិភពព័ត៌មាន ធ្វើការទំនាក់ទំនង ការសហការ ចែករំលែកនូវធនធាន និងចំណេះដឹងរវាងអ្នកប្រើ ទាំងឡាយនៅលើបណ្តាញអឺនធឺណិត ។
Web 2.0 ត្រូវបានគេទទួលស្គាល់ថា វាជាការធ្វើទំនាក់ទំនង ការសន្ទនា ការតភ្ជាប់ និងការបង្កើត សហគមន៍តាមរយៈអឺនធឺណិតជំនាន់ថ្មី នៃបច្ចេកវិទ្យាអឺនធឺណិតដែលទាំងនេះជាការផ្សារភ្ជាប់គ្នារវាង មនុស្ស ព័ត៌មាន និងបច្ចេកវិទ្យា។