១). អ្វីទៅដែលហៅថា អ៊ីនធឺណិត Internet ?
អ៊ីនធឺណិត Internet គឺមកពីពាក្យកាត់ថា International Network វាគឺជាការតភ្ជាប់បណ្តាញ Computer Network ពីកុំព្យូទ័រមួយទៅកុំព្យូទ័រមួយ ហើយវាជាបណ្តាញអន្តរជាតិដែលមានប្រទេស និងមនុស្សទូទៅអាចធ្វើការដោះដូរ ឬទាញយកនូវរាល់ ព័ត៌មាន ទិន្នន័យ និងធនធានផ្សេងៗ។ ទូទៅគេតែងតែនិយមហៅថា World Wide Web (WWW) ហើយមនុស្សគ្រប់គ្នាអាចដំណើរការ Internet បាន ដោយសារ Web Browser ។ ធាតុសំខាន់ៗដែលគេតែងតែនិយមប្រើប្រាស់ទាក់ទងនិង Internet មានដូចជា៖
ក.Website: គឺជាអាស័យដ្ឋានដែលស្ថិតនៅលើ Internet ដែលយើងអាចហៅ Website បានថាជា Web Address ឬ URL (Uniform Resource Locator) ។
ខ.Homepage: គឺជាទំព័រដំបូងបង្អស់របស់ Website ដែលយើងបានឃើញវាភ្លាម នៅពេលយើងបានបើក Website នោះឡើង ។
គ.Webpage: Webpage គឺជាទំព័រនីមួយៗរបស់ Website ដែលផ្ទុកទៅដោយអក្សរ រូបភាព វីដេអូ សំឡេង ក្រាហ្វិកផ្សេងៗ ហើយនិងមាន Hyperlinks ដែលអនុញ្ញាតឱ្យធ្វើការភ្ជាប់ពីទំព័រមួយ ទៅទំព័រផ្សេងៗជាច្រើន ទៀត។
ឃ.World Wide Web (WWW): គឺជាធនធាន (Resources) ដែលស្ថិតនៅលើ Web Server ហើយអនុញ្ញាត ឱ្យម៉ាស៊ីនមេនានានៅលើពិភពលោក អាចធ្វើសំណើរ (Request) ទៅកាន់វាដើម្បីទាញយកធនធានទាំងនោះ ។