របៀបតំឡើងកម្មវិធីលើកុំព្យូទ័រ

 ៧).ការតំឡើងកម្មវិធីកុំព្យូទ័រ

ដូចម្តេចដែលហៅថា កម្មវិធី?

កម្មវិធីជាផ្នែកមួយដែលមើលឃើញ តែប៉ះមិនបាន ។ កម្មវិធីត្រូវបានចែកចេញជា ប្រភេទគឺ៖

១.កម្មវិធីប្រព័ន្ធប្រតិបត្តិការណ៍ ៖ ជាកម្មវិធីសម្រាប់អោយកុំព្យូទ័រដំណើរការបាន បើគ្មានកម្មវិធីប្រព័ន្ធប្រតិបត្តិការណ៍ទេ នោះកុំព្យូទ័រមិនអាចដំណើរការបានទេ ។ ដែលកម្មវិធីប្រព័ន្ធប្រតិបត្តិការណ៍ នោះមានដូចជា (Windows, Linux, MacOS, Android, IOS…) ។

២.កម្មវិធីសម្រាប់ប្រើប្រាស់ផ្សេងៗ នៅលើកម្មវិធីប្រព័ន្ធប្រតិបត្តិការណ៍ មានដូចជា៖ Microsoft Office, Photoshop, Telegram, Facebook,…………

ចំណាំ៖ ប្រសិនបើគ្មានកម្មវិធីប្រព័ន្ធប្រតិបតិ្ត (Windows) នោះផ្នែករឹង (Hardware) មិនអាចដំណើរការទេ ហើយកម្មវិធីប្រើប្រាស់ផ្សេងៗ ដូចជា  Microsoft Office , Photoshop…. ក៏មិនអាចតំឡើងបានដែរ ។

៧.១).ប្រភេទកម្មវិធី
តើ កម្មវិធី មានប៉ុន្មានប្រភេទ?អ្វីខ្លះ?
ប្រភេទកម្មវិធីកុំព្យូទ័រសម្រាប់ប្រើប្រាស់មាន ពីរ ប្រភេទ គឺ៖
១.កម្មវិធីបិទកូដ ឬកម្មវិធីមានអាជ្ញាប័ណ្ណ (Close Source ឬ License)៖ អ្នកចង់ប្រើកម្មវិធីនេះអ្នកត្រូវចំណាយលុយក្នុងការទិញសិទ្ធិប្រើប្រាស់ពីក្រុមហ៊ុនបង្កើត ។ ឧ. កម្មវិធីកុំព្យូទ័ររបស់ក្រុមហ៊ុនម៉ៃក្រូសូហ្វ (Microsoft Windows, Microsoft Office)
២.កម្មវិធីបើកកូដ ឬកូដចំហ (Open Source)៖ ជាកម្មវិធីមួយដែលត្រូវបានបង្កើតឡើងដោយអ្នកស្ម័គ្រចិត្តនានា នៅលើពិភពលោកដែលបានបង្កើតឡើងដើម្បីឲ្យអ្នកប្រើប្រាស់ដោយសេរី ស្របច្បាប់ និងឥតគិតថ្លៃលើសិទ្ធិនៃការប្រើប្រាស់កម្មវិធី ។ ឧ. ប្រព័ន្ធប្រតិបតិ្តការណ៍លីនុច (Linux) មានច្រើនដូចជា (Ubuntu, OpenSUSE, Debian, Arch Linux,…..)កម្មវិធីការិយាល័យភាសាខ្មែរ OpenOffice ។
ការទាញកម្មវិធីមកប្រើប្រាស់លើកុំព្យូទ័រមានពីរបៀបគឺ ការទាញតាមអ៊ីនធឺណិត និងទាញតាមក្រុមហ៊ុនម៉ៃក្រូសប់ស្តរ







Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post