តើ កុំព្យូទ័រ ត្រូវបានចែកចេញជាប៉ុន្មានប្រភេទធំៗ?
កុំព្យូទ័រ ត្រូវបានចែកចេញជា ៤ ប្រភេទធំៗ គឺ៖
១).ស៊ុបភើកុំព្យូទ័រ (Super Computer): ជាកុំព្យូទ័រមេ មានកម្លាំងខ្លាំង មានល្បឿនលឿន គេប្រើក្នុងវិស័យគ្រប់គ្រងយោធា សភាវុធ ការព្យាករណ៍ឧតុនិយម ឬស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ ជាពិសេសនៅលើអវកាស។
២). មេនហ្វ្រេម (Mainframe Computer): ខ្សោយជាង Super Computer តែគេប្រើវាក្នុងការងារវិទ្យាសាស្ត្រធំៗ ផ្កាយរណប Internet និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន។
៣).មីនីកុំព្យូទ័រ (Mini Computer): ជាកុំព្យូទ័រមួយដែលគេចាត់ទុកជាកុំព្យូទ័រថ្នាក់កណ្តាល វាប្រើជា Server សម្រាប់គ្រប់គ្រង Computer ផ្សេងទៀតដែលជា Clients និងជាអ្នកចែកចាយនូវទិន្នន័យសំខាន់ៗ ។ សរុបមកគេប្រើវាក្នុងក្រុមហ៊ុនធំៗ សាលារៀន មន្ទីរពេទ្យជាដើម។
៤).ម៉ាក្រូកុំព្យូទ័រ (Macro or PC Computer): ត្រូវបានគេហៅម្យ៉ាងទៀតថា Macro Computer ជាប្រភេទកុំព្យូទ័រដែលមានការពេញនិយមប្រើទូទៅសម្រាប់អ្នកប្រើប្រាស់ធម្មតា។ វាមានទំហំតូចនិងមានតម្លៃថោកហើយធ្វើការបានធំទូលាយក្នុងពេលបច្ចុប្បន្ន។ ហើយត្រូវបានគេបែងចែកជាប្រភេទនឺងឈ្មោះផ្សេងៗគ្នាជាច្រើនដូចជា៖ ៤.១. ដេសថប (Desktop ឬ PC)៖ គឺជាប្រភេទកុំព្យូទ័រលើតុ ដែលគេប្រើច្រើនជាងគេបំផុត ។ កុំព្យូរទ័រប្រភេទនេះអ្នកអាចយកទៅប្រើតាមផ្ទះ សម្រាប់ធ្វើកិច្ចការអ្វីមួយឬប្រើដើម្បីការងារជំនួយក៏បាន ។
៤.២.ឡែបថប ឬ ណូតប៊ុក (Laptops ឬ Notebooks)៖ ជាកុំព្យូរទ័រចល័ត ឬកុំព្យូទ័រយូរដៃដែលស្រាល ហើយមានថ្មប្រើបានរយៈពេលវែងនិងអាចប្រើជាកុំព្យូទ័រលើតុ ព្រោះថាសមត្ថភាពរបស់ពួកវាប្រហាក់ប្រហែលនិងកុំព្យូទ័រលើតុដែរ ។
៤.៣.ថេបប្លែត (Tablet): ជាកុំព្យូទ័រចេញក្រោយគេបំផុតនិងមានបន្ថែមនូវសមត្ថភាពក្នុងការបង្ហាញទិន្ន័យនិងការប្រើសម្លេងបញ្ជាការងារហើជាពិសេសទៅទៀត វាក៏អាចធ្វើការងារឆ្លាស់គ្នាណូតប៊ូកភីស៊ីបានយ៉ាងងាយទៀតផង។
៤.៤.ផកឃីតភីស៊ី (Pocket PC)៖ ជាប្រភេទកុំព្យូទ័រមានទំហំប៉ុនបាតដៃរបស់យើងហើយកំពុងតែទទួលបានការពេញនិយមយ៉ាងខ្លាំងក្នុងសម័យនេះ ព្រោះគេអាចយកវាទៅណាមកណាតាមខ្លួនបានយ៉ាងងាយស្រួលព្រមទាំងបង្ហាញទិន្ន័យតាមរយៈដងប៉ាកា ( Touch Pen ) ទៀតផង។
៤.៥.ស្មាតហ្វូន (Smart Phone): ស្មាតហ្វូនគឺជាឧបករណ៍ចល័តដែលរួមបញ្ចូលគ្នានូវមុខងារទូរស័ព្ទ និងកុំព្យូទ័រចូលទៅក្នុងឧបករណ៍តែមួយ។