កុំព្យូទ័រមកពីភាសាអង់គ្លេស (Compute គិត,គណនា => Computer អ្នកគិត,អ្នកគណនា) កុំព្យូទ័រគឺជាម៉ាស៊ីនអេឡិចត្រូនិច ដែលអាចឲ្យអ្នកប្រើប្រាស់បញ្ចូលព័ត៌មាន រក្សាទុកព័ត៌មាននិងបញ្ចេញព័ត៌មានមកខាងក្រៅ ជាពិសេសធ្វើការងារផ្នែករដ្ឋបាលបានយ៉ាងឆាប់រហ័ស ។
កុំព្យូទ័រអាចធ្វើការងារបានច្រើនដូចជាៈ ការរៀបចំឯកសារ ការគណនាការប្រាស្រ័យទាក់ទង ការបញ្ចូលរូបភាពក្នុងអត្ថបទឬការកំសាន្តជាដើម ។
1.តើហេតុអ្វីបានជាយើងត្រូវប្រើកុំព្យូទ័រសម្រាប់ធ្វើការងារ?
បើប្រៀបធៀបអ្នកធ្វើកិច្ចការទាំងនេះដោយដៃ គឺការប្រើប្រាស់តាមរយៈកុំព្យូទ័រមានល្បឿនលឿនជាង ហើយ មានប្រសិទ្ធភាពជាងដូចជា ៖
- ធ្វើការបានលឿន និងត្រឹមត្រូវ ឬជាក់លាក់ជាង
- អាចប្រើផ្នែកនៃព័ត៌មានម្តងទៀងក្នុងឯកសារផ្សេង
- អាចធ្វើការគណនាបានយ៉ាងត្រឹមត្រូវ និងជាក់លាក់
- អាចកែអក្ខរាវិរុទ្ធនៃការសរសេរពាក្យ
- អាចធ្វើកិច្ចការដែលមើលទៅមានលក្ខណៈជំនាញថែមទៀង
- អាចធ្វើការចម្លងបានច្រើន និងកំណែផ្សេងៗ នៃឯកសារអេឡិចត្រូនិកដែលអ្នកចង់បាន
- អាចថែរក្សា និងផ្ទុកនូវឯកសារបានល្អ និងមានរបៀប
- អាចផ្ញើសារ និងភ្ជាប់ឯកសារផ្សេងៗ ទៅឆ្ងាយបានដោយងាយ
- អាចស្វែងរកព័ត៌មានដែលអ្នកត្រូវការបានលឿនទាន់ចិត្ត ។ ល ។