ប្រវត្តិកុំព្យូទ័រ

 កុំព្យូទ័រគឺជាម៉ាស៊ីនគិតឬគណិតម៉ាស៊ីន ដែអាចផ្លាស់ប្តូរព័ត៌មានបានយ៉ាងល្អនិងជាក់លាក់ជាទីបំផុតដោយយោងទៅតាមរូបមន្តនិងច្បាប់ត្រឹមត្រូវ។ កុំព្យូទ័របានស្ថិតនៅសម្រាប់មនុស្សជាយូរណស់មកហើយ។ដោយវាបានផ្តល់តម្រូវការជាច្រើនដល់មនុស្ស។ កុំព្យូទ័រកាលពីមុនមានទំហំធំនិងមានការប្រើប្រាស់បានតិច ក៏ប៉ុន្តែនារពេលបច្ចុប្បន្ននេះកុំព្យូទ័របានក្លាយជាវត្ថុដ៏អស្ចារ្យ និងមានតម្លៃសម្រាប់មនុស្សទូទៅ។វាជាអ្នកផ្តល់ព៍តមានកាន់តែរហ័សនិងទំនើបជាទីបំផុត។ កុំព្យូទ័រអាចធ្វើអ្វីបានគ្រប់យ៉ាងដែលនណារម្នាក់ចង់ឲ្យវាធ្វើ កុំព្យូទ័រអាចដោះស្រាយគណិតវិទ្យាពីព្រោះ អ្នកសរសេរកម្មវិធីបានប្រាប់ពួកគេពីរបៀបដោះស្រាយគណិត ព្រោះតែកុំព្យូរទ័រមានភាពរហ័សលឿនទំនើបអាចដោះស្រាយបញ្ហាគណិតរាប់លានបានក្នុងមួយវិនាទី។ ប្រព័ន្ធអេឡិចត្រូនិចកុំព្យូទ័រជាលើកដំបូងត្រូវបានបង្កើតនៅក្នុងពាក់កណ្តាលសតវត្សត៏ទី២០(១៩៤០ -១៩៤៥) ។ ធាតុដើមរបស់កុំព្យូទ័រពេលបង្កើតដំបូងមានទំហំធំណាស់ដែលនៅក្នុងបន្ទប់មួយដ៏ធំ វាប្រើប្រាស់ថាមពលច្រើនណាស់។ ពាក្យកុំព្យូទ័រជាពាក្យចាស់ណាស់មកហើយដែលបានផ្លាស់ប្តូរអត្ថន័យវាជាច្រើនសម័យកាលមកហើយនៅសតវត្សរ៏ចុងក្រោយនេះ។ 
    កុំព្យូទ័រត្រូវបានបង្កើតឡើងដោយលោក Charles Babbage ( 26 December 1791 – 18 October 1871 was born in Walworth។ពាក្យកុំព្យូទ័រមានដើមកំណើតមកពីពាក្យឡាតាំង នៅពាក់កណ្តាលសតវត្សរ៏ទី១៧ដែលមានអត្ថន័យថា “someone who computer” វចនានុក្រមអាមេរិក Heritage (១៩៨០) បានដាក់ឈ្មោះអោយកុំព្យូទ័រដំបូងថា “a person who computes” កុំព្យូទ័រមានន័យថាបានរួមបញ្ចូលជាមួយនិងសកម្មភាពមនុស្សរហូតដល់ពាក់កណ្តាលសតវត្សរ៏ទី២០ ពេលដែលវាអភិវឌ្ឍន៏ជាឧបករណ៏អេឡិចត្រូនិចសម្រាប់កម្មវិធីដែលអាចរក្សា ទទួល និងដំណើរការទិន្ន័យ ដូចជាវចនានុក្រមរបស់វេបម៉ាស្ទើរ (១៩៨០) បានអោយអត្ថន័យវា។ ក្រោយសង្រ្គាមលោកលើកទី ២ ក្នុងអំឡុងឆ្នាំ 1946 កុំព្យូទ័រត្រូវបានគេហៅថា Electronic Numerical Integrator and Calculator ដែលវាត្រូវបានឆ្លងកាត់ជា 5​ ដំណាក់កាលដូចខាងក្រោម៖ 
ជំនាន់ទី 1 (1945-1955) អំពូលចង្កៀងអគ្គីសនីស្វ័យប្រវត្តិ (vacuum tubes) វាត្រូវបានបង្កើតដោយលោក Lee De Forest ។ វាមានប្រហែលជាង 18000 អំពូល និងមានទំហំប្រហែលបន្ទប់តូចមួយ។ ប្រសិទ្ធិភាពវាស្ទើរតែ ២ % នៃកុំព្យូទ័របច្ចុប្បន្ន។ 
ជំនាន់ទី 2 (1955-1965) បច្ចេកវិទ្យាផ្អែកលើត្រង់ស៊ីស្វ័រភ្ជាប់ជាមួយអង់ចងចាំ (RAM) និងអាចបង្កើតបាននូវជំនាញរបស់វាដោយកម្មវិធីកុំព្យូទ័រ (Computer Application) ត្រូវបានសរសេរក្នុងកម្រិតខ្ពស់។ 
ជំនាន់ទី 3 (1965-1975) បច្ចេកវិទ្យាផ្អែកលើIntegrated Circuit ដែលមានទំហំតូចដាក់លើតុបាន Destop ឬអាចយួរនឹងដៃបាន Laptop។​
ជំនាន់ទី 4 (1975-1989) ត្រូវបានគេពង្រីកប្រសិទ្ធិភាពគ្រប់គ្រង និងការងាររបស់ម៉ាស៊ីនកុំព្យូទ័របញ្ចូលជាខ្នាតធំ និងខ្នាតតូចបំផុតដែលអាចបញ្ចូលកិច្ចការស្មុគស្មាញនានាច្រើនទៅក្នុងប្រព័ន្ធតែ១ក្នុងកម្រិតខ្នាតតូចបំផុត។ 
ជំនាន់ទី 5 (1989-បច្ចុប្បន្ន) បច្ចេកវិទ្យា VLSI (Very Large Scale Integration) ជាការរួមបញ្ចូលទិន្នន័យដែលមានទំហំរាប់លានត្រង់ស៊ីស្វ័រ (Transistor) និង Electronic Circuit ឲ្យក្លាយទៅជា Chip តែមួយ។


Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post