ការជ្រើសរើសកម្មវិធីកុំព្យូទ័រមកសិក្សា

    ដើម្បីអាចប្រើកុំព្យូទ័របាន វា មិនសំខាន់ថា តើអ្នកត្រូវសិក្សាកម្មវិធីកុំព្យូទ័រមួយណាឡើយ ប៉ុន្តែអ្នកត្រូវសិក្សា កម្មវិធីកុំព្យូទ័រដែលអាចធ្វើឲ្យអ្នកប្រើប្រាស់ប្រើបានដោយមានស្ថិរភាព ត្រឹមត្រូវ និងស្របច្បាប់ ។ 
    ១.សិក្សាកម្មវិធី ដែលធ្វើឲ្យមានស្ថិរភាព៖ វាធ្វើឲ្យអ្នកចាំបានយូរ និងយល់ពីលក្ខណៈទូទៅរបស់កម្មវិធីនីមួយៗ នៅពេលដែលអ្នកប្រើវា ព្រោះវាបាន ភាសាខ្មែរ ដែលធ្វើឲ្យអ្នកងាយយល់ ។ កម្មវិធីភាសាខ្មែរដែលមានចំណុចប្រទាក់ជាភាសាខ្មែរ ជាជម្រើសដ៏ ល្អបំផុតដែលផ្តល់ឲ្យអ្នកងាយស្រួលក្នុងការសិក្សាស្វែងយល់ដោយខ្លួនឯងនៅពេលក្រោយៗ និងនៅពេល ដែលកំណែថ្មីបានចេញ ឬកែប្រែ ។ ប្រសិនបើអ្នកសិក្សាកម្មវិធីដែលមានចំណុចប្រទាក់ជាភាសាអង់គ្លេស ហើយអ្នកមិនមានជំនាញខាងភាសាអង់គ្លេស វានឹងពិបាកសម្រាប់អ្នកក្នុងការយល់ ហើយអ្វីដែលអ្នករៀន គឺ អ្នករៀនតាមតែចំណាំ នៅពេលដែលកំណែក្រោយបានប្តូររូបរាង អ្នកនឹងត្រូវសិក្សាឡើងវិញទាំងអស់ ។ 
    ២.សិក្សាកម្មវិធី ដែលត្រូវ និងស្របច្បាប់៖ បញ្ហាដែលកើតឡើងជាមួយនឹងការប្រើកម្មវិធីកុំព្យូទ័រដែលមានកម្មសិទ្ធិ (អាជ្ញាប័ណ្ណ) ក្នុងកម្មវិធីសិក្សា ចំណេះដឹងកុំព្យូទ័រ គឺជាការជួយជំរុញឲ្យមានការចម្លងកម្មវិធីខុសច្បាប់ ។ ឧទាហរណ៍ ប្រសិនបើសាលារៀន ជ្រើសយកកម្មវិធីរបស់ក្រុមហ៊ុនកម្មសិទ្ធិ សិស្សត្រូវប្រើកម្មវិធីដូចគ្នាដែលមាននៅក្នុងសាលារៀន ឬ សាកលវិទ្យាល័យសម្រាប់កិច្ចការសាលា និងកិច្ចការផ្ទះ។ ទាំងនេះនាំឲ្យពួកគេជាច្រើនប្រើច្បាប់ចម្លង ខុសច្បាប់លើការប្រើប្រាស់កុំព្យូទ័រនៅផ្ទះរបស់គេ ឬកុំព្យូទ័រយួរដៃដែលជាផលប៉ះពាល់ដល់សីលធម៌ក្នុងសង្គម ។


Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post