ប្រភេទកម្មវិធីកុំព្យូទ័រ

    នៅក្នុងការសិក្សា ឬបង្រៀនចំណេះដឹងខាង អាយ ស៊ី ធី ដែលទាក់ទងនឹងកុំព្យូទ័រ គេគួរតែសិក្សាស្វែងយល់ថា កម្មវិធីកុំព្យូទ័រប្រភេទណាដែលគួរយកមកសិក្សា ដើម្បីអាចមានផលល្អទៅដល់សង្គមជាតិ និងមិនប៉ះពាល់ទៅដល់ សីលធម៌ក្នុងការរស់នៅ ។ ប្រភេទកម្មវិធីកុំព្យូទ័រសម្រាប់ប្រើប្រាស់មានពីរប្រភេទ គឺ ៖ 
១.កម្មវិធីបិទកូដ ឬកម្មវិធីមានអាជ្ញាប័ណ្ណ (Close Source ឬ License) ៖ អ្នកចង់ប្រើកម្មវិធីទាំងនេះ អ្នកត្រូវ ចំណាយលុយយ៉ាងច្រើនក្នុងការទិញសិទ្ធិប្រើប្រាស់ពីក្រុមហ៊ុនដែលបង្កើតដើម្បីអាចយកមកដំឡើង និងប្រើប្រាស់នៅលើកុំព្យូទ័ររបស់អ្នកបាន ហើយអ្នកគ្មានសិទ្ធិចែកចាយដោយគ្មានការអនុញ្ញាតពីម្ចាស់កម្មសិទ្ធិ ឬម្ចាស់ដើមឡើយ។ ឧ. កម្មវិធីកុំព្យូទ័ររបស់ក្រុមហ៊ុនម៉ៃក្រូសូហ្វ (Microsoft) ដែលមានដូចជា Ms Windows, Ms Office, ... ពេលអ្នកដំឡើងអ្នកចាំបាច់ត្រូវមានលេខកូដ (Serial Keys) យកមកបញ្ចូល ដើម្បីអាចដំឡើងកម្មវិធីនេះប្រើប្រាស់បាន ។ 
២.កម្មវិធីកូដចំហ (Open Source) ៖ ជាកម្មវិធីរបស់សហគមន៍អ្នកស្ម័គ្រចិត្តនានា នៅ លើពិភពលោកដែល បានបង្កើតឡើងដើម្បីចែកចាយឲ្យអ្នកប្រើទាំងអស់ប្រើវាដោយសេរី ស្របច្បាប់ និងឥតគិតថ្លៃលើសិទ្ធិនៃការ ប្រើប្រាស់កម្មវិធី ។ ឧទាហរណ៍ ៖ ប្រព័ន្ធប្រតិបត្តិការលីនុច (Linux) កម្មវិធីការិយាល័យ OpenOffice ។ ល ។


Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post