នៅក្នុងមុខជំនាញ អាយ ស៊ី ធី ត្រូវបានចែកចេញជាពីរ គឺ ៖
១.បច្ចេកវិទ្យាដែលផ្អែកលើកុំព្យូទ័រ ៖ គឺជាអ្វីៗ ដែលអ្នកធ្វើនៅលើកុំព្យូទ័រដែលអាចប្រើនៅឯការិយាល័យ ឬនៅផ្ទះ ។
២.បច្ចេកវិទ្យាទំនាក់ទំនងឌីជីថល ៖ គឺជាបច្ចេកវិទ្យាដែលថ្មី និងរីកលូតលាស់បានលឿនដែលអនុញ្ញាតឲ្យ មនុស្ស និងអង្គភាពទំនាក់ទំនង និងចែករំលែកព័ត៌មានតាមបែបឌីជីថល។ ឧ , ទូរសព្ទ ទូរទស្សន៍ អាយផេដ(iPad) ថេបប្លែត(Tablet) ...
នៅក្នុងកម្រិតមូលដ្ឋានដំបូងបង្អស់នៃការបណ្តុះបណ្តាលបច្ចេកវិទ្យាព័ត៌មានវិទ្យា ដែលទាក់ទងទៅនឹង ការចែករំលែកចំណេះដឹងកុំព្យូទ័រ។ ចំណេះដឹងកុំព្យូទ័រមានន័យថា ការមានចំណេះដឹងកុំព្យូទ័រដែលអាចប្រើសម្រាប់ កិច្ចការសាមញ្ញ ដូចជា ៖
អាចយល់ដឹងអំពីសមាភាគរបស់កុំព្យូទ័រ
អាចបង្កើតលិខិតរដ្ឋបាល
អាចរៀបចំទិន្នន័យលេខបានរហ័ស
អាចធ្វើបទបង្ហាញបានដោយប្រើឧបករណ៍ងាយស្រួល
អាចស្រាវជ្រាវរុករកព័ត៌មាន
អាចធ្វើការទំនាក់ទំនងយ៉ាងមានប្រសិទ្ធភាព
Tags:
ប្រភេទ អាយ ស៊ី ធី