សមាសភាគផ្សំរបស់កុំព្យូទ័រ

តើ កុំព្យូទ័រ មានសមាសភាគផ្សំ សំខាន់ៗចំនួនប៉ុន្មាន?អ្វីខ្លះ?


កុំព្យូទ័រ មានសមាសភាគផ្សំ សំខាន់ៗចំនួន ៤ គឺ៖


  1. ធុងប្រព័ន្ធ (System Unit)
  2. ម៉ូនីទ័រ (Monitor)

  3. ក្តារចុច (Keyboard)
  4. កណ្តុរ (Mouse)
១.ធុងប្រព័ន្ធ (System Unit)
តើ ធុងប្រព័ន្ធ (System Unit) ជាអ្វី?
    ធុងប្រព័ន្ធ ជាធុងមួយដែលផ្ទុកនូវសមាសភាគសំខាន់ៗសម្រាប់អោយប្រព័ន្ធកុំព្យូទ័រដំណើរការ ។ សមាសភាគទាំងនោះមានដូចជា៖ បន្ទះមេ (Motherboard), ខួរក្បាល (CPU), ថាសរឹង(Hard Disk), សតិ(RAM), កាតបន្ថែម(Expansion Card), ដ្រាយស៊ីឌីរ៉ូម(CD-ROM-Drive)……..។ សមាសភាគទាំងនោះប្រៀបដូចជាខួរក្បាលរបស់មនុស្សដែលមានតួនាទីយ៉ាងសំខាន់ក្នុងការគិត និងធ្វើអោយប្រព័ន្ធទាំងមូលដំណើរការ ។
២.ម៉ូនីទ័រ (Monitor)
តើ ម៉ូនីទ័រ (Monitor) ជាអ្វី?
    ម៉ូនីទ័រ (Monitor) គឺជាឧបករណ៍មានរាងដូចជាទូរទស្សន៍ដែលមានតួនាទីសម្រាប់បង្ហាញព័ត៌មានផ្សេងៗ ដែលកំពុងដំណើរការក្នុងកុំព្យូទ័រ ។ វាត្រូវបានគេប្រើដោយភ្ជាប់ជាមួយនិឹងធុងប្រព័ន្ធតាមរយៈច្រក វីជីអេ (VGA Port) ។
៣.ក្តារចុច (Keyboard)
តើ ក្តារចុច (Keyboard) ជាអ្វី?
    ក្តារចុច (Keyboard) ជាឧបករណ៍សម្រាប់បញ្ចូលទិន្នន័យ អ្នកត្រូវប្រើម្រាមដៃដើម្បីចុចបញ្ចូលទិន្នន័យ ឬបញ្ជាអោយវាធ្វើការងារអ្វីមួយតាមរយៈក្តារចុច ។ វាត្រូវបានគេប្រើដោយភ្ជាប់ជាមួយនិងធុងប្រព័ន្ធតាមរយៈច្រក យូអេសប៊ី (USB Port) ។
ក្តារចុចមានពីរប្រភេទគឺ ក្តារចុចមានខ្សែ និងក្តារចុចឥតខ្សែ ។
៤.កណ្តុរ (Mouse)
តើ កណ្តុរ (Mouse) ជាអ្វី?
    កណ្តុរ (Mouse) កណ្តុរ ជាឧបករណ៍កាន់ដោយដៃ ដែលអនុញ្ញាអោយអ្នកបញ្ជាព្រួញកណ្តុរដែលស្ថិតនៅលើអេក្រង់ ដើម្បីចង្អុលរូបតំណាង ឬជ្រើសម៉ឺនុយណាមួយ។ វាត្រូវបានភ្ជាប់ទៅនឹងធុងប្រព័ន្ធតាមរយៈច្រក ភីអេសធូ (PS/2) ឬ យូអេសប៊ី (USB Port)
កណ្តុរមានពីរប្រភេទគឺ កណ្តុរមានខ្សែ និងកណ្តុរឥតខ្សែ ។


Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post