តើ កុំព្យូទ័រ ត្រូវបានចែកចេញជាប៉ុន្មានផ្នែក? អ្វីខ្លះ?
កុំព្យូទ័រ ត្រូវបានចែកចេញជា ២ ផ្នែកគឺ៖
១).ផ្នែករឹង (Hardware)
២).ផ្នែកទន់ (Software)
១.តើ ផ្នែករឹង (Hardware) ជាអ្វី?
ផ្នែករឹង (Hardware) ជាឧបករណ៍ដែលមើលឃើញ និងអាចប៉ះបាន ។ ផ្នែករឹងមានដូចជា Motherboard, Mouse, Keyboard, CPU……….។
១.១.តើ ផ្នែករឹង (Hardware) ត្រូវបានចែកចេញជាប៉ុន្មានផ្នែក? អ្វីខ្លះ?
ផ្នែករឹងចែកចេញជា ៣ ផ្នែកគឺ៖
១.ឧបករណ៍បញ្ចូល (Input Device)
២.ឧបករណ៍បញ្ចេញ (Output Device)
៣.ឯកតាប្រព័ន្ធ (System Unit)
១.១.១. តើ ឧបករណ៍បញ្ចូល (Input Device) ជាអ្វី?
ឧបករណ៍បញ្ចូល (Input Device) គឺជាឧបករណ៍ផ្នែករឹងណាមួយដែលបញ្ជូនទិន្នន័យទៅកុំព្យូទ័រដែលអនុញ្ញាតឱ្យអ្នកធ្វើអន្តរកម្មជាមួយវា និងគ្រប់គ្រងវា។
១.១.២.តើ ឧបករណ៍បញ្ចេញ (Output Device) ជាអ្វី?
ឧបករណ៍បញ្ចេញគឺជាផ្នែកមួយនៃផ្នែករឹងកុំព្យូទ័រដែលទទួលទិន្នន័យពីកុំព្យូទ័រហើយបន្ទាប់មកបកប្រែទិន្នន័យនោះទៅជាទម្រង់មួយផ្សេងទៀត។
១.១.៣.តើ ឯកតាប្រព័ន្ធ (System Unit) ជាអ្វី?
ឯកតាប្រព័ន្ធគឺជាផ្នែករឹងនៃកុំព្យូទ័រដែលផ្ទុកឧបករណ៍ចម្បងដែលធ្វើប្រតិបត្តិការ និងបង្កើតលទ្ធផលសម្រាប់ការគណនាស្មុគស្មាញ។ វារួមបញ្ចូលទាំង Motherboard, CPU, RAM, Hard Disk និងសមាសភាគផ្សេងទៀត ។
២.តើ ផ្នែកទន់ (Software) ជាអ្វី?
ផ្នែកទន់ (Software) ជាកម្មវិធីដែលអាចមើលឃើញ តែមិនអាចប៉ះបាន។ មានដូចជា Google Chrome, Microsoft Office , Microsoft Windows……………។
២.១.តើ ផ្នែកទន់ (Software) ចែកចេញជាប៉ុន្មាន?អ្វីខ្លះ?
ផ្នែកទន់ចែកចេញជា ២ គឺ៖
២.២.១.កម្មវិធីប្រព័ន្ធប្រតិបត្តិការណ៍ (OS=Operating System Software)
ជាអ្វីៗដែលអនុញ្ញាតអោយអ្នកប្រើប្រាស់បានលើកុំព្យូទ័រ មានដូចជា Windows, Linux, Android, IOS, MacOS……។
២.២.២.កម្មវិធី (Application Software) ជាកម្មវិធីកុំព្យូទ័រដែលអាចប្រើប្រាស់បាននៅលើកម្មវិធីប្រព័ន្ធប្រតិបត្តិការណ៍ Google Chrome, Microsoft Office ។
Tags:
ផ្នែកទន់ និងផ្នែករឹង