សមាសភាគផ្សេងៗ របស់កុំព្យូទ័រ

១. តើ សតិ (RAM ) ជាអ្វី?
    RAM មកពាក្យថា (Random Access Memory) :      ជាអង់ចងចាំាទិន្នន័យបណ្តោះអាសន្ន វាដំណើរការនៅពេលមានថាមពលអគ្គិសនីតែបណ្ណោះ។ ផ្ទុយទៅវិញ ទិន្នន័យទាំងនោះនិងបាត់បង់នៅពេលដែលគ្មានថាមពលអគ្គិសនី ។ 
RAM មានច្រើនប្រភេទ និងច្រើនជំនាន់ដូចជា៖ DDR: 1998 ,DDR2: 2003 DDR3: 2007 ,DDR4: 2014  ,DDR5: 2020.
២. តើ ខួរក្បាល  (CPU) ជាអ្វី?
    CPU មកពាក្យថា (Central Processing Unit) : វាជាខួរក្បាលកុំព្យូទ័រមួយយ៉ាងសំខាន់សម្រាប់គ្រប់គ្រងរាល់ប្រព័ន្ធដំណើររបស់កុំព្យូទ័រទាំងមូល ។ មានតួនាទី បញ្ជា, គណនា ដោះស្រាយ និងត្រួតពិនិត្យរាល់ដំណើរការចេញចូលនៃព័ត៌មានទាំងអស់ ។ 
CPU មានច្រើនជំនាន់ ​និងច្រើនប្រភេទដូចជា៖
ប្រភេទ Intel
Intel Core i3 2010–present
Intel Core i5 2009–present
Intel Core i7 2008–present



ប្រភេទ AMD CPU
ជំនាន់ទី1: 14nm Zen
ជំនាន់ទី2៖ 12nm Zen+ 
ជំនាន់ទី3៖ 7nm Zen 2
ជំនាន់ទី4៖ 7nm Zen 3
៣. តើ ថាសរឹង(HDD )ជាអ្វី?
    HDD មកពាក្យថា (Hard Disk Drive) :ថាសរឹងជាឧបករណ៍សម្រាប់ផ្ទុកទិន្នន័យ និងកម្មវិធីផ្សេងៗ សូម្បីតែកម្មវិធីប្រព័ន្ធប្រតិបត្តិការណ៍ (Windows )ក៏ផ្ទុកនៅក្នុងថាសរឹងដែរ ដែលអ្នកបានតំឡើងទោះបីជាគ្មានថាមពលអគ្គិសនីក៏ដោយ ។ ថាសរឹងវាមាន Driver តំណាង Hard Disk គឺ (C: D: E:…..) សម្រាប់ផ្ទុកទិន្នន័យទាំងអស់នេះក្នុងប្រព័ន្ធទាំងមូល ។
ថាសរឹងមាន ៣ ប្រភេទផ្សេងគ្នាគឺ៖

  • SATA= serial advanced technology attachment (ឯកសារភ្ជាប់បច្ចេកវិទ្យាទំនើបស៊េរី)
  • SSD=  Solid-State Drive (ថាសរឹងរដ្ឋ)
  • NVMe= nonvolatile memory express (អង្គចងចាំដែលមិនងាយបញ្ចេញ)
៤. តើ ថាមពល (Power Supply) ជាអ្វី?
   ថាមពល (Power Supply) ជាឧបករណ៍សម្រាប់ផ្គត់ផ្គង និងផ្តល់ថាមពលអគ្គិសនីទៅឲ្យសមាសភាគផ្សេងៗរបស់កុំព្យូទ័រ ។គោលបំណងសំខាន់នៃការផ្គត់ផ្គង់ថាមពលគឺដើម្បីបំប្លែងចរន្តអគ្គីសនី ... ផ្លាស់ប្តូរចរន្ត AC ទៅវ៉ុល DC ។
៥. តើ បន្ទះមេ (Motherboard) ជាអ្វី?
    បន្ទះមេ (Motherboard) ៖ ជាបន្ទះសៀគ្វីមួយ ប្រើសម្រាប់តភ្ជាប់សមាសភាគនៅក្នុងកុំព្យូទ័រ ទាំងអស់រួមគ្នា និងជាអ្នកនាំផ្លូវទិន្នន័យ ។
បន្ទះមេចែកចេញជា ២ គឺ ៖ បន្ទះមេជាប់ និងបន្ទះមេដាច់
  • បន្ទះមេជាប់ (integrated system board)
កាតវីជីអេ (VGA) ភ្ជាប់ជាមួយបន្ទះមេ
ខ្សែបញ្ជូនបន្ថែម តិចជាង ៦
  • បន្ទះមេជាប់ (Non-integrated system board)
កាតវីជីអេ (VGA) ភ្ជាប់ជាមួយបន្ទះមេ
ខ្សែបញ្ជូនបន្ថែម ច្រើនជាង ៦


Post a Comment

Please Select Embedded Mode To Show The Comment System.*

Previous Post Next Post